SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា កំពុងលើកកម្ពស់ចំណេះដឹង SMEs អំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា លើការសម្ងាត់ពាណិជ្ជកម្ម


កម្ពុជា កំពុងលើកកម្ពស់ចំណេះដឹង SMEs អំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា លើការសម្ងាត់ពាណិជ្ជកម្ម
A+ A-

ភ្នំពេញ៖ កម្ពុជា កំពុងលើកកម្ពស់ចំណេះដឹងដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យឯកជន អំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា លើការសម្ងាត់ពាណិជ្ជកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ឧត្តមានុវត្តរបស់ប្រទេសកាណាដា ពាក់ព័ន្ធនឹងម៉ាក ម៉ាកជាសំលេង ម៉ាកជាក្លិន និង Honogram។

បន្ថែមពីការលើកកម្ពស់ចំណេះដឹងខាងលើ កម្ពុជា ក៏នឹងបញ្ជៀបចំណេះដឹងបញ្ហាឌីជីថលសិទ្ធិអ្នកនិពន្ធ សិទ្ធិប្រហាក់ប្រហែល ប្រកាសនីយបត្រតក្កកម្ម វិធានការកិច្ចការពារបច្ចេកវិទ្យា និងព័ត៌មានគ្រប់គ្រងសិទ្ធិប្រហាក់ប្រហែលដល់ SMEs និងវិស័យឯកជនផងដែរ។ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ» ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការសម្ងាត់ពាណិជ្ជកម្ម ដែលជាកាតព្វកិច្ច កម្ពុជា នាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងសិក្ខាសាលា ដែលមានការចូលរួមពីលោកស្រី Emily CHARTRAND ភារធារីស្តីទី នៃតំណាងស្ថានទូតកាណាដា លោកសាស្ត្រាចារ្យ Jeremy de Beer តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា ឯកឧត្តមរដ្ឋលេខាធិការ អ៊ុក ប្រជា លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ និងកែទម្រង់ជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យស្របទៅតាមការប្រែប្រួល នៃសង្គមនិងសេដ្ឋកិច្ចរបស់ពិភពលោក និងកម្ពុជា។

ឯកឧត្តម អ៊ុក ប្រជា រំពឹងថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងនាំឱ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង អំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី