2025-04-15
ឃី ភារៈ
2025-04-15
ឃី ភារៈ
ភ្នំពេញ៖ ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM ប្រទេសចិន នឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សិក្សារយៈពេល ១-២ឆ្នាំ និងថ្នាក់បណ្ឌិត សម្រាប់សិក្សារយៈពេល ៣ឆ្នាំ ដល់មន្ត្រីរាជការ ដែលកំពុងបម្រើការងារតាមក្រសួង-ស្ថាប័ន រួមទាំងបុគ្គលិកក្នុងវិស័យអប់រំ ចង់បន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានៅប្រទេសចិន។ នេះតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
តាមរយៈកម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ជូនការរ៉ាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរកម្ពុជា-ចិន និងអត្ថប្រយោជន៍ផ្សេងៗ។ បុគ្គលិកអប់រំ ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញពាក្យស្នើសុំ តាមរយៈគេហទំព័រ https://www.china-aibo.cn/en/info/1005/1497.htm ។ បន្ទាប់ពីបំពេញពាក្យសុំតាមអនឡាញរួចរាល់ ត្រូវបោះពុម្ព(Print)ពាក្យស្នើសុំនោះ ដោយភ្ជាប់ឯកសារ ពាក់ព័ន្ធផ្សេងៗ រួចបញ្ជូនមកការិយាល័យកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃក្រសួងអប់រំ។
គួរបញ្ជាក់ថា ការទទួលពាក្យ នឹងឈប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ និងបញ្ជូនឯកសារទៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនចាត់ចែងបន្ត សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈទូរសព្ទលេខ ០១២ ៨២៥ ៧៨១ និង ០៩៥ ៦២៤ ៨៩៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី