2025-04-14
វ៉ាន់ រិទ្ធី
2025-04-14
វ៉ាន់ រិទ្ធី
ភ្នំពេញ៖ សុវត្ថិភាពឌីជីថល ដូចជាការភ្ជាប់ Wi-Fi សាធារណៈ និងការប្រើប្រាស់ USB port សម្រាប់សាកថ្មទូរសព្ទ គឺជារឿងដែលត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ នាឱកាសបុណ្យចូលឆ្នាំថ្មី។ ដើម្បីការពារសុវត្ថិភាពឌីជីថលរបស់លោកអ្នក សាធារណជន គួរអនុវត្តវិធានការដូចខាងក្រោម៖
ការប្រើប្រាស់ Wi-Fi សាធារណៈនៅតាមស្ថានីយ៍ ភោជនីយដ្ឋាន ឬកន្លែងសាធារណៈ អាចបង្កហានិភ័យខ្ពស់ ព្រោះបណ្តាញ Wi-Fi ទាំងនេះ អាចជាគោលដៅរបស់ពួក Hacker ដែលចង់លួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដូចជាលេខកូដធនាគារ ឬពាក្យសម្ងាត់។ ដូច្នេះដើម្បីការពារខ្លួន សាធារណជន គួរប្រើ VPN នៅពេលភ្ជាប់ Wi-Fi សាធារណៈ ឬបើអាចប្រើ Mobile Data ជំនួសវិញជាការប្រសើរ។ ការបិទ Wi-Fi នៅពេលមិនប្រើប្រាស់ ក៏ជាវិធានការមួយដ៏ល្អផងដែរ ដើម្បីជៀសវាងការភ្ជាប់ដោយចៃដន្យទៅបណ្តាញ ដែលមិនមានសុវត្ថិភាព។
ទន្ទឹមនឹងនេះ ការប្រើ USB port សាធារណៈ សម្រាប់សាកថ្មទូរសព្ទនៅតាមអាកាសយានដ្ឋាន ឬស្ថានីយ៍អាចនាំឱ្យមានហានិភ័យ នៃការលួចទិន្នន័យ ឬហៅថា «Juice Jacking» ព្រោះ USB port ទាំងនេះ អាចត្រូវបានគេបំពាក់ឧបករណ៍ ក្នុងគោលបំណងចម្លងទិន្នន័យ ឬបំផ្លាញទូរសព្ទរបស់អ្នក។ ក្នុងគោលដៅជៀសវាងបញ្ហាទាំងនេះ សាធារណជន គួរប្រើឆ្នាំងសាកផ្ទាល់ខ្លួន ឬ Power Bank និងពិចារណាប្រើ Data Blocker Cable ដែលរារាំងការផ្ទេរទិន្នន័យនៅពេលសាកថ្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី