2025-04-09
ឃី ភារៈ
2025-04-09
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ចាប់យកឱកាសបង្កើនជំនាញ ធ្វើនវានុវត្តកម្មដំណើរការផលិត និងអនុវត្តគោលការណ៍ផលិតកម្មប្រកបដោយចីរភាព តាមរយៈកម្មវិធីបណ្ដុះបណ្ដាល «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់ SMEs នៅកម្ពុជា។
ក្នុងកម្មពីធីដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាល កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សហកម្ម បានលើកឡើងថា គម្រោងបណ្តុះបណ្តាលជំនាញបង្កើនផលិតភាពសហគ្រាស នឹងដើរតួនាទីក្នុងការជំរុញ និងពង្រឹងសមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ ឯកឧត្តម ហេង សុខគង់ បានបន្តថា ក្រសួងឧស្សហកម្ម កំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍ SMEs ឱ្យសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ។
ជាមួយគ្នានេះ លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ នឹងផ្លាស់ប្តូរ SMEs ឱ្យមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។លោក សុខ ណារិន បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងជួយបង្កើតការងារ បំផុសគំនិតនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំតាមរយៈការផ្តល់ឱ្យ SMEs នូវចំណេះដឹងសំខាន់ៗ ក្នុងគោលដៅចូលរួមក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា។
ការដាក់ឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោង«ការងារនិងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី