SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តកំពង់ចាម ដាក់បង្ហាញលៀសហាលកំពង់ចាមប្រវែង ១ពាន់ម៉ែត្រ មានលៀសចំនួន៣តោន នៅសង្ក្រាន្តឆ្នាំថ្មី ២០២៥


រដ្ឋបាលខេត្តកំពង់ចាម ដាក់បង្ហាញលៀសហាលកំពង់ចាមប្រវែង ១ពាន់ម៉ែត្រ មានលៀសចំនួន៣តោន នៅសង្ក្រាន្តឆ្នាំថ្មី ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នឹងដាក់បង្ហាញលៀសហាលកំពង់ចាមប្រវែង ១.០០០ម៉ែត្រ ដែលលៀសចំនួន ៣តោន សម្រាប់ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការដាក់បង្ហាញលៀសហាលកំពង់ចាមប្រវែង ១.០០០ម៉ែត្រនេះ គឺធ្វើនៅខាងមុខសាលាខេត្តកំពង់ចាម រហូតដល់វេទិកាអុំទូកមាត់ទន្លេក្នុងក្រុងកំពង់ចាម ដែលប្រជាពលរដ្ឋអាចបរិភោគដោយសេរីនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:៣០នាទីរសៀលតទៅ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា អត្ថន័យនៃលេខ ១,០០០ មានន័យដូចខាងក្រោម៖ ទី១.អត្ថន័យនៅក្នុងអក្សរសាស្រ្ត គឺលេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា «សហស្ស»។ ទី២.អត្ថន័យនៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ គឺគាថាពាន់ មានន័យថាគាថាបាលីសុទ្ធ ចំនួន ១,០០០គាថា នៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីអាចបរិភោគបាន មានន័យថាសហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599