SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបានទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតងសកល សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ


កម្ពុជា ទទួលបានទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតងសកល សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ
A+ A-

ភ្នំពេញ៖ កម្ពុជា នឹងទទួលបានទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ លើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានលើកឡើងថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាមួយដៃគូស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តគម្រោងរេដបូកនៅកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត បន្តថា ក្រសួងបរិស្ថាន មានមោទកភាព ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជា ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ថវិកាពីការលក់ឥណទានកាបូន គឺយកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជា ជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី