SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបង្កើនការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដល់ប្រទេសកំពុងអភិវឌ្ឍ


ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបង្កើនការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដល់ប្រទេសកំពុងអភិវឌ្ឍ
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាក្រោមមូលបទ៖« សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ដោយបានអំពាវនាវឱ្យបង្កើនការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងចំពោះមុខបណ្តាមេដឹកនាំមកពីជាង១៤០ប្រទេស និងអង្គការប្រមាណ ៣០ ដែលបានចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែតុលា ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីសារសំខាន់នៃគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់នវានុវត្តន៍ ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់អក្ខរកម្មឌីជីថល។
ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សេដ្ឋកិច្ចឌីជីថល សម្តេចធិបតី បានអំពាវនាវឱ្យបង្កើនការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមមានការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗ ដទៃទៀត តាមរយៈក្របខ័ណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។ គំនិតផ្តួចផ្តើម BRI នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេស កំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្ដូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ តាមរយៈការដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនឹងឌីជីថលមួយចំនួន។ សម្ដេចធិបតី បានជំរុញឱ្យដៃគូសំខាន់ៗ ទាំងវិស័យ សាធារណៈ និងឯកជន ស្វែងយល់ពីឱកាសដ៏ធំធេងដែលកម្ពុជាអាចផ្ដល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី