2025-03-28
គិត បុប្ផា
2025-03-28
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យកសិករចងក្រងសហគមន៍កសិកម្មទំនើបដាំពូជស្រូវ ដែលមានតម្លៃទីផ្សារល្អ ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងទទួលបានទុនកម្ចីសម្រាប់ផលិតកម្ម ជាជាងការទិញធាតុចូលកសិកម្មដោយជំពាក់ដេប៉ូ ឬក្រុមហ៊ុន។
អភិបាលស្រុកព្រះនេត្រព្រះ និងរដ្ឋបាលឃុំរហាល បានអរគុណការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ដែលបានខិតខំជួយដល់ប្រជាកសិករ ដូចជាការចរចាជាមួយម្ចាស់ដីជួលឱ្យបន្ធូរបន្ថយថ្លៃជួលដីដល់កសិករដាំស្រូវ ជួយអន្តរាគមន៍ថ្លៃស្រូវឱ្យទទួលបានសមរម្យ និងបានសំណូមពរឱ្យមានក្រុមការងារចុះណែនាំពីដំណើរការ នៃការចងក្រងសហគមន៍កសិកម្មទំនើប។
ក្នុងជំនួបជាមួយ អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ដល់ពលរដ្ឋ ពិសេសលើកកម្ពស់ការយល់ដឹង និងទស្សនៈវិស័យវែងឆ្ងាយលើការងារកសិកម្ម ណែនាំដល់កសិករដាំក្នុងកម្រិតមួយឱ្យទទួលបានផលចំនេញសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃដើមផលិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី