2023-12-15
ទូច សូរិយា
2023-12-15
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា កំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្រ្តបម្រើឱ្យការនាំចេញ។ នេះគឺជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅលោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) នៅក្នុងជំនួបកាលពីថ្ងៃទី១២ ធ្នូ នាឱកាសដែលសម្តេចធិបតីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។
ក្នុងជំនួបពិភាក្សាជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត លោក ជិន បា សឿង បានរៀបរាប់ប្រាប់ពីសកម្មភាពអាជីវកម្មក្រុមហ៊ុនរបស់លោកនៅកម្ពុជា ដែលបានផ្តោតលើវិស័យកសិកម្ម បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ខណៈពេលដែលក្រុមហ៊ុន THACO ដាក់ទិសដៅពង្រីកការវិនិយោគបន្ថែមទៀត។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន THACO រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងវិនិយោគលើការដាំដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វនៅកម្ពុជា។
តាមរយៈការលើកឡើងរបស់លោក ជិន បា សឿង សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន THACO ក្នុងវិស័យកសិកម្មនៅកម្ពុជា ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្របម្រើឱ្យការនាំចេញ។
បើតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ធ្នូនេះ ក្នុងជំនួនជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន THACO លោក ជិន បា សឿង សម្តេចធិបតី ក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ការដាក់ចេញនូវវិធានការនោះ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះនៅក្នុងការធ្វើធុរកិច្ច និងជំរុញការវិនិយោគបន្ថែមទៀតទាំងក្នុងស្រុក និងក្រៅស្រុក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី