2024-12-14
គិត បុប្ផា
2024-12-14
គិត បុប្ផា
ភ្នំពេញ៖ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនតួគីយេ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីអាចនាំចេញផលិតផលជាមួយអត្រាពន្ធគយទាប ទៅកាន់ទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី របស់កម្ពុជា។ ឧកញ៉ា គួច ផេង ជំរុញដូច្នេះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-តួគីយេ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ឧកញ៉ា គួច ផេង លើកឡើងថា កម្ពុជា មានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស, គោលនយោបាយលើកទឹកចិត្ត និងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក។ ក្នុងវេទិកានោះដែរ ឧកញ៉ា គួច ផេង បានបញ្ជាក់ថា កម្ពុជា និងតួគីយេ អាចបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងបានរំលេចពីកាលានុវត្តភាពធុរកិច្ចលើវិស័យសំខាន់ៗ ដែលធុរជនប្រទេសទាំងពីរ អាចសហការគ្នាបាន ដូចជាវិស័យកសិកម្ម ទេសចរណ៍ ថាមពល សំណង់ និងបច្ចេកវិទ្យា។
វេទិកាធុរកិច្ចកម្ពុជា-តួគីយេ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និង គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី(DEiK)។ វេទិកាធុរកិច្ចនេះ មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាលតួកគី និងធុរជនតួគីយេនិងកម្ពុជា ជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពវិនិយោគ និងពង្រឹងទំនាក់ទំនងធុរកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី