SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សម្រេចបានការនាំចេញទំនិញជាង ២០ពាន់លានដុល្លារ កើន១,២% ក្នុងរយៈពេល១១ខែឆ្នាំនេះ


កម្ពុជា សម្រេចបានការនាំចេញទំនិញជាង ២០ពាន់លានដុល្លារ កើន១,២% ក្នុងរយៈពេល១១ខែឆ្នាំនេះ
ពាណិជ្ជកម្ម

2023-12-14

ទូច សូរិយា

ពាណិជ្ជកម្ម

2023-12-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ២០ ៤៩៤លានដុល្លារ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២៣ មានការកើនឡើង១,២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានចំនួន ២០ ២៤៣លានដុល្លារ។ ចំពោះការនាំចូលទំនិញមកកម្ពុជា វិញ មានទំហំទឹកប្រាក់ ២២ ០០៦លានដុល្លារ ធ្លាក់ចុះ៥,៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានចំនួន ២៣ ២៦៥លានដុល្លារ។

យោងតាមរបាយការណ៍នាំចេញនាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូនេះ ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញទំនិញទៅកាន់ប្រទេសច្រើនជាងគេមាន សហរដ្ឋអាម៉េរិក វៀតណាម និងចិន។ ការនាំចេញទៅសហរដ្ឋអាម៉េរិកមានទំហំ ៨ ១១៤លានដុល្លារ ថយចុះ ០,៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៨ ២១៧លានដុល្លារ។

ចំពោះ ប្រទេសវៀតណាម កម្ពុជា ក៏បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ ២ ៦១១លានដុល្លារ មានការកើនឡើងជិត ៣៨ភាគរយ ជាងឆ្នាំ២០២២ គឺ ១ ៨៩៤លានដុល្លារ។ រីឯ ប្រទេសចិនវិញ កម្ពុជា បាននាំចេញទំនិញប្រមាណ ១ ៣១៤លានដុល្លារ មានការកើនឡើងជាងឆ្នាំ២០២២ ជិត ១៩ភាគរយ។ លើសពីនេះ ប្រទេសផ្សេងទៀត ដែលកម្ពុជានាំចេញមានដូចជា ជប៉ុន កាណាដា អាល្លឺម៉ង់ អង់គ្លេស ហូឡង់ អេស្ប៉ាញ ថៃ បែលហ្សិក ឥណ្ឌា កូរ៉េខាងត្បូង អ៊ីតាលី បារាំង ឥណ្ឌូនេស៊ី ហុងកុង ម៉ិកស៊ិក អូស្ត្រាលី ម៉ាឡេស៊ី និងផ្សេងៗទៀត។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលផ្សេងៗទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី