2025-03-20
ឃី ភារៈ
2025-03-20
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Dongjiang Environmental Co., Ltd. មានបំណងវិនិយោគលើបច្ចេកវិទ្យានៃការគ្រប់គ្រងសំណល់រឹង និងសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងប្រព្រឹត្តិកម្មទឹកកខ្វក់ (Waste Water Treatment) ដែលជាចំណុចស្នូល នៃការងារអាទិភាពរបស់ក្រសួងបរិស្ថាននៅកម្ពុជា ដើម្បីទប់ស្កាត់និងលុបបំបាត់ការបំពុលបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ លោក Wang Bi’an ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ពីការគាំទ្រលើការវិនិយោគទាំងអស់នៅកម្ពុជា ដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការវិនិយោគទាំងនេះ នឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមជាមួយយុទ្ធការនានារបស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជា កាន់តែមានភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Wang Bi’an អរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា។ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានបន្តថា តាមរយៈបទពិសោធជាង ២៥ឆ្នាំ ដែលក្រុមហ៊ុន មានសមត្ថភាពកែច្នៃសំណល់គ្រោះថ្នាក់រហូតដល់ ២,៨លានតោន ក្នុងមួយឆ្នាំ និងមានបច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវ ជាមួយនឹងការអភិវឌ្ឍ លោកជឿថា ក្រុមហ៊ុននឹងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍវិស័យបរិស្ថានប្រកបដោយនិរន្តរភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី