2025-03-19
គិត បុប្ផា
2025-03-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងនិងជាអនុប្រធានក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័សនិងយុទ្ធសាស្រ្តនៃរដ្ឋសភា បញ្ជាក់ថា រដ្ឋសភា គាំទ្ររាល់សំណើ និងគោលនយោបាយណា ដែលមានគោលដៅលើកកម្ពស់ប្រាក់រៀល និងព្យាយាមប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលពិចារណាក្នុងការដាក់ចេញ ដើម្បីលើកកម្ពស់ប្រាក់រៀល។
បើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បន្ថែមថា រដ្ឋសភា នឹងតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល និងជជែកពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការលើកកម្ពស់ប្រាក់រៀលជាមួយរាជរដ្ឋាភិបាលឱ្យបានញឹកញាប់។ ជាមួយគ្នានេះ រដ្ឋសភា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋ និងសាធារណជនផងដែរ។
អគ្គលេខាធិការដ្ឋានរដ្ឋសភានិងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងធនាគារជាតិនៃកម្ពុជា នឹងរៀបចំសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចខ្យូអ (KHQR)» ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ឱ្យមានការរីកចម្រើនខ្លំាងឡើង។ សិក្ខាសាលា ដែលរៀបចំឡើងក្នុងឱកាសខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គឺជាសិក្ខាសាលាទី២ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំឡើងធ្វើឡើងនៅក្នុងអាណត្តិរដ្ឋសភានីតិកាលទី៧ ក្នុងការជំរុញនិងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋសភាកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី