SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ និងធនាគារ វីង ចុះ MOU ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍


ក្រសួងទេសចរណ៍ និងធនាគារ វីង ចុះ MOU ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍
ធនាគារ-ហិរញ្ញវត្ថុ

2025-03-19

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល និងងាយស្រួលជាងមុនទៅដល់ម្ចាស់អាជីវកម្មដែលត្រូវការស្នើសុំអាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

កិច្ចព្រមព្រៀងថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឱ្យបានប្រសើរមួយកម្រិតទៀត ដែលអនុញ្ញាតឱ្យសាធារណជនទូទាត់កម្រៃសេវាជាច្រើនប្រភេទពាក់ព័ន្ធវិស័យទេសចរណ៍តាមគណនីធនាគារ វីង, ប្រព័ន្ធទូទាត់ KHQR ដែលអនុញ្ញាតឱ្យអ្នកប្រើគណនីធនាគារផ្សេងដែលជាសមាជិកនៃប្រព័ន្ធបាគង ក៏អាចទូទាត់ជាមួយធនាគារ វីង។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះ សាធារណជន ក៏អាចទូទាត់កម្រៃសេវាទាំងនោះដោយផ្ទាល់នៅតាមការិយាល័យធនាគារ វីង ទាំង ២៣ទីតាំង និងភ្នាក់ងារធនាគារ វីងទាំង ១១ ០០០កន្លែងនៅទូទាំងកម្ពុជា។

ការចុះអនុស្សរណៈនៃការយោគយល់នេះ ក៏ផ្តោតសំខាន់ទៅលើចលករនៅក្នុងការជំរុញការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព ភាពទាន់ពេលវលា និងកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងតម្រូវការកាន់តែខ្ពស់របស់ប្រជាជននាពេលបច្ចុប្បន្នផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី