SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ដាក់ដំណើរការប្រព័ន្ធ SETFO 2.0 ផ្តល់ភាពងាយស្រួលដល់ធុរជន និង SMEs ក្នុងការទទួលបានឥណទាន


ក្រសួងពាណិជ្ជកម្ម ដាក់ដំណើរការប្រព័ន្ធ SETFO 2.0 ផ្តល់ភាពងាយស្រួលដល់ធុរជន និង SMEs ក្នុងការទទួលបានឥណទាន
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការ ដែលមានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជន សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាកសិករ ផលិតករ ក្នុងការទទួលបាននូវឥណទានឆាប់រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផលរបស់ខ្លួនជាទ្រព្យធានា។

ប្រព័ន្ធថ្មី SETFO 2.0 នេះ ត្រូវបានបន្ថែមមុខងារថ្មីមួយចំនួន រួមមាន៖ មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់, មុខងារចុះឈ្មោះ និងចូលប្រើប្រាស់ប្រព័ន្ធ តាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey, មុខងារបង់ប្រាក់តាមអនឡាញទាំងស្រុង និងមុខងារស្នើសុំ និងទាញយករបាយការណ៍ស្រាវជ្រាវ ដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញ។ លើសពីនេះ ប្រព័ន្ធនេះ ក៏បន្ថែមមុខងារ ទាញយករបាយការណ៍ស្រាវជ្រាវ ដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និងមុខងារពង្រឹងសុក្រឹតភាពលើលិខិតជូនដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)។

ប្រព័ន្ធ SETFO គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោយផ្អែកលើច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា។ ប្រព័ន្ធនេះ ផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជនតម្កល់ ស្វែងរកកំណត់ត្រា និងព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់ជាមូលដ្ឋានសម្រេចចិត្ត និងកាត់បន្ថយហានិភ័យ និងទ្រព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់ទ្រព្យធានាជាចលនវត្ថុ។

ចំពោះព័ត៌មានពាក់ព័ន្ធ នឹងនីតិវិធីប្រើប្រាស់ផ្សេងៗនៃប្រព័ន្ធ SETFO សាធារណជន អាចទាក់ទងមកកាន់គេហទំព័រ www.setfo.moc.gov.kh/www.setfo.gov.kh ឬទូរសព្ទលេខ ០៨៩ ៥១០ ៦០០ ឬ Hotline ១២៦៦ ឬអ៊ីមែល [email protected] ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី