SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីធនធានទឹក ស្នើភាគីចិន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ពិសេសធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យពេញលេញ


រដ្ឋមន្ត្រីធនធានទឹក ស្នើភាគីចិន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ពិសេសធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យពេញលេញ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ស្នើឱ្យចិន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានភាពពេញលេញ។ ឯកឧត្តម ថោ ជេដ្ឋា លើកឡើងបែបនេះក្នុងជំនួបជាមួយ ឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹក នៃប្រទេសចិន នៅទីស្តីការក្រសួងធនធានទឹក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះផងដែរ ឯកឧត្តម ថោ ជេដ្ឋា បានស្នើដល់ភាគីចិន ស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការមួយចំនួនទៀត ដូចជាកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនការគ្រប់គ្រងធនធានទឹក, ពង្រីកបណ្តាញធារាសាស្ត្រ និងឧតុនិយម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ, ការស្រាវជ្រាវរួមគ្នា និងការច្នៃប្រឌិតក្នុងការអភិរក្សទឹក និងធានាភាពធន់នឹងអាកាសធាតុផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម ថោ ជេដ្ឋា ក៏បានលើកឡើងពីបេសកកម្មរបស់ក្រសួងធនធានទឹក ក្នុងការធានានូវសន្តិសុខទឹក ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់ពហុវិស័យ ជាពិសេសការអភិវឌ្ឍ និងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីទ្រទ្រង់ផលិតភាពកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍កម្ពុជា-ចិន នៃអនាគតរួមគ្នាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើមនុស្សកើត«ឆ្នាំរោង» ត្រូវនឹងសង្ក្រាន្តឆ្នាំថ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី