2025-03-18
គិត បុប្ផា
2025-03-18
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគ ដើម្បីអនាគតកម្ពុជា។
បើតាមការចុះផ្សាយរបស់ក្រសួងរ៉ែ តាមរយៈភាពដៃគូកម្ពុជា និងអូស្ត្រាលីជាង ៧០ឆ្នាំ កន្លងមកនេះ ភាគីទាំងពីរ រួមគ្នារក្សាសន្តិភាពរហូតឈានដល់ការជំរុញកំណើនសេដ្ឋកិច្ច ភាពជាដៃគូនេះបានវិវត្ត និងបន្តផ្ដល់ឱកាសកាន់តែច្រើនថែមទៀត នាពេលអនាគត។
ក្នុងជំនួប នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ លើកឡើងថា អូស្ត្រាលី នៅតែជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក្នុងនោះកម្ពុជា និងអូស្ត្រាលីផ្តល់តម្លៃនៃទំនាក់ទំនងភាពជាដៃគូនេះ បន្តដល់អ្នកជំនាន់ក្រោយទៀត។ គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ត្រូវបានបង្កើតឡើងលើគោលការណ៍គោរពសិទ្ធិគ្នាទៅវិញទៅមក និងមានគោលដៅរួមគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី