2025-03-16
ឃី ភារៈ
2025-03-16
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ រួមគ្នាបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់ដូចជា ក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ និងក្រុមប្រឹក្សាធុរកិច្ចរួម។ ភាគីទាំងពីរ លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយក្រសួងការបរទេសនៃប្រទេសឥណ្ឌានៅខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម ចៃទីប ម៉ាស្យូមដា អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានយល់ស្របទៅលើកំណើនជើងហោះហើរត្រង់រវាងទីក្រុងនានានៃប្រទេសទាំងពីរ ដោយនាំមកនូវកំណើនការផ្លាស់ប្តូរទេសចរណ៍ សម្រួលដល់រំហូរធុរកិច្ច និងវិនិយោគផងដែរ។
កម្ពុជា និងឥណ្ឌា ក៏បានពិភាក្សាពីកិច្ចសហការក្នុងវិស័យដែលមានសក្តានុពលផ្សេងៗទៀត រួមមាន ការទូទាត់ឆ្លងដែន បច្ចេកវិទ្យាព័ត៌មាន (ICT) បច្ចេកវិទ្យានិងនវានុវត្តន៍ និងកសិកម្មជាដើម។ បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការចរចាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាផ្សេងៗដែលឯកសារទាំងនេះ គឺសម្រាប់ការរៀបចំទស្សនកិច្ចនាពេលខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី