SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន TikTok សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពលើអនឡាញ និងឱកាសរកប្រាក់តាម TikTok


ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន TikTok សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពលើអនឡាញ និងឱកាសរកប្រាក់តាម TikTok
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ដើម្បីចែករំលែកព័ត៌មាន និងឱកាសរកប្រាក់ចំណូល (TikTok Monetization) ដល់អ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជន។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ សិក្ខាសាលាខាងលើ មានគោលបំណងបញ្ជៀបចំណេះដឹងពីការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

សិក្ខាសាលា ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយក្នុងនោះសាធារណជន អាចចូលរួមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tiktok20250319 ឱ្យបានមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយអ្នកចូលរួមមានចំនួនកំណត់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី