2025-03-10
គិត បុប្ផា
2025-03-10
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំបង្កើតទារកដ្ឋានបន្ថែមនៅតាមរោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតលើសពី ១០០នាក់ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ដោយក្នុងនោះកម្មករនិយោជិត អាចយកកូនៗមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំមកផ្ញើនៅទារកដ្ឋាន។ នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន ដែលជាទារកដ្ឋានទី១ នៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ក្មេងៗដែលយកមកផ្ញើនៅទារកដ្ឋាន នឹងទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលនឹងក្លាយជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គោលការណ៍នេះ គោលការណ៍១ ក្នុងចំណោមគោលការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
បន្ថែមពីនោះ ក្នុងកម្មវិធីដដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីគោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន ៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេកូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន, កូនភ្លោះ២ ទទួលបាន ១,២លានរៀល, កូនភ្លោះ៣ ទទួលបាន ១,៦លានរៀល និងការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀលថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី