SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC និងក្រសួងសេដ្ឋកិច្ចជប៉ុន នឹងសហការជំរុញការវិនិយោគជប៉ុនមកកម្ពុជា ដោយការប្រើប្រាស់យន្តការដែលមានស្រាប់


CDC និងក្រសួងសេដ្ឋកិច្ចជប៉ុន នឹងសហការជំរុញការវិនិយោគជប៉ុនមកកម្ពុជា ដោយការប្រើប្រាស់យន្តការដែលមានស្រាប់
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កំពុងស្វែងរកកាលានុវត្តភាពសហការគ្នាក្នុងការចូលរួមជំរុញទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជា ដោយការប្រើប្រាស់យន្តការដែលមានស្រាប់។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

យន្តការដែលមានស្រាប់នោះ មានដូចជា ការចូលរួមពង្រឹង និងពង្រីកមុខងាររបស់តុជប៉ុន តាមរយៈការបញ្ជូនជំនាញការជប៉ុនមកប្រចាំការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការផ្តល់ការកសាងសមត្ថភាពមន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា ការស្វែងរកកាលានុវត្តភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក ASAKURA Daisuke ប្រធាននាយកដ្ឋានទំនាក់ទំនងទ្វេភាគីសម្រាប់អាស៊ាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី