2025-03-04
ឃី ភារៈ
2025-03-04
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា មានបំណងពង្រីកកិច្ចសហការលើការពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំជាស្រ្តីកម្ពុជា លើជំនាញផ្សេងៗ ដូចជាសហគ្រិនភាព អភិបាលកិច្ច និងឌីជីថល ព្រមទាំងពិនិត្យលទ្ធភាពផ្សារភ្ជាប់បណ្ដាញធុរកិច្ចសម្រាប់សហគ្រិនស្រ្តី ដើម្បីស្វែងរកកាលានុវត្តភាពសហការ ពង្រីកទីផ្សារអាជីវកម្ម របស់សហគ្រិនស្រ្តីនៃប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយ ឯកឧត្ដម Vanlalvawna Bawitlung លោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងកិច្ចការនារី និងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជាច្រើន ដូចជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រសួង លើជំនាញផ្សេងៗ និងការអនុវត្តគម្រោង ដែលមានផលជះឆាប់រហ័ស (Quick Impact Project) និងជាគម្រោងសាងសង់អគារសិក្សាសម្រាប់កុមារ នៅកម្រិតបឋមសិក្សា។
លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់បន្តថា ថ្មីៗនេះក្រសួងកិច្ចការនារី បានទទួលការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា លើការអនុវត្តគម្រោងចរបាប់លើផលិតផលសូត្រខ្មែរ ក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញផលិត និងរចនាផលិតផលសូត្រ រកទីផ្សារ ក៏ដូចជាថែរក្សាជំនាញដូនតារបស់ខ្មែរ ដែលបន្សល់ទុកតាំងពីបុរាណមក សម្រាប់ជំនាន់ក្រោយ។ លោកជំទាវកិតិ្តបណ្ឌិតរដ្ឋមន្ត្រី បានរំលេចបន្ថែមពីការផ្សារភ្ជាប់រវាងមនុស្សនិងមនុស្ស ការលើកកម្ពស់សេដ្ឋកិច្ចស្រ្តីតាមរយៈសហគ្រិនភាព ការវិនិយោគ និងធុរកិច្ចនានា គឺជាកត្តាចាំបាច់ក្នុងការរួមចំណែកជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលឥណ្ឌា ក៏ដូចស្ថានទូត ឥណ្ឌាប្រចាំកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី សំដៅរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី