2025-03-04
ទូច សូរិយា
2025-03-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងបរិស្ថាន ណែនាំនៅតាមផ្សារទំនើបឱ្យប្រើប្រាស់ប្រភេទថង់សំណាញ់ (Net Bags) ជំនួសការប្រើប្រាស់ថង់ប្លាស្ទិកបានតែមួយដង។ នេះជាការលើកឡើងរបស់លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើបឡាក់គី ម៉ាក្រូ បាយ័ន ថៃហួត និងប៊ីកស៊ី (BigC) និងពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ដើម្បីប្រមូលមតិយោបល់ កិច្ចសហការ និងការចូលរួមចំណែករបស់ផ្សារទំនើប មុននឹងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថង់សំណាញ់នេះ។
ជាមួយគ្នានេះ ផ្សារទំនើប បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការណែនាំឱ្យមានថង់សំណាញ់សម្រាប់ដាក់តាំង និងច្រកបន្លែនិងផ្លែឈើនៅតាមផ្សារទំនើប ដែលនេះ ជាជំហានបឋមអនុវត្តនៅផ្សារទំនើបក្នុងរាជធានីភ្នំពេញ ក្នុងនោះ ផ្សារទំនើប នឹងធ្វើការពិចារណ និងពិភាក្សាបន្ថែមជាមួយក្រុមការងាររបស់ខ្លួនបន្ថែមទៀត៕
នាំមកជូនដោយ