2025-03-02
ទូច សូរិយា
2025-03-02
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាពិនិត្យលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហាឡាល់ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយឯកឧត្តម Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្រ្តីក្រសួងវិនិយោគ ពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានគាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនិងការងារអាទិភាពប្រចាំឆ្នាំក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៥ របស់ម៉ាឡេស៊ីផងដែរ៕
នាំមកជូនដោយ