2025-04-25
ទូច សូរិយា
2025-04-25
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
បន្ទាប់ពីទទួលបានពាក្យស្នើសុំពីម្ចាស់ចម្ការទុរេន ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិន នៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
ចំពោះ ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ ពាណិជ្ជករអាចទាក់ទងមកកាន់អគ្គនាយកដ្ឋានកសិកម្ម តាមរយៈលេខទូរសព្ទ៖ ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥, ០៧៧ ៤២៦ ៦០៨ និង ០៩៦ ២២៧ ៤៥០៩៕
នាំមកជូនដោយ