2025-02-28
គិត បុប្ផា
2025-02-28
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងរៀតណាម ឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២១ និងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម លើកទី១៣ នៅឆ្នាំ២០២៥។
នាឱកាស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាជាមួយ ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្រ្តី និងឯកឧត្តម ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសវៀតណាម ភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ពោរពេញដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងការអនុវត្តនូវអ្វី ដែលបានឯកភាពដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរ ក៏បានប្តេជ្ញាក្នុងការបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងនយោបាយ ពាណិជ្ជកម្ម ការតភ្ជាប់ ប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃវេទិកាអនាគតអាស៊ាន លើកទី២ របស់ក្រសួងការបរទេស ដែលចេញផ្សាយ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី