SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីបរិស្ថាន៖ ការចិញ្ចឹមឃ្មុំ និងយកទឹកឃ្មុំតាមធម្មជាតិ ជាជម្រើសមុខរបរដែលលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន


រដ្ឋមន្រ្តីបរិស្ថាន៖ ការចិញ្ចឹមឃ្មុំ និងយកទឹកឃ្មុំតាមធម្មជាតិ ជាជម្រើសមុខរបរដែលលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ នឹងផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានកាន់តែប្រសើរ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា គម្រោងដែលចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ គឺបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញដែលផ្អែកលើធម្មជាតិ និងការពារទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការរិចរិលព្រៃឈើ ចូលរួមចំណែកដល់ការបង្កើនគម្របបៃតង និងជួយកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០។ លើសពីនេះ ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋាន មានប្រភពចំណូលជាប្រចាំ និងមានភាពជាម្ចាស់លើគម្រោង ដើម្បីអភិវឌ្ឍន៍ជីវភាព រស់នៅប្រកបដោយនិរន្តរភាពផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599