2025-03-16
ទូច សូរិយា
2025-03-16
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំរុញឱ្យកសិដ្ឋានដាំបន្លែ ហ័រណុងហួយ អេកូឡូជីខល ឯ.ក អាជីវកម្មបន្ថែមទៀត ដើម្បីកំណើនការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងនោះរដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងកសិដ្ឋានគ្រប់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអរគុណដល់កសិដ្ឋានដាំបន្លែ ហ័រណុងហួយ ដែលបោះទុនវិនិយោគលើដំណាំបន្លែផ្លែឈើធម្មជាតិនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តថា កសិដ្ឋាន បានជួយបង្កើនការងារជូនប្រជាពលរដ្ឋអ្នកស្រុកកំពង់សីលា ពិសេសគឺបាននាំចូលបន្លែផ្លែឈើទាំងនេះចូលទីផ្សារក្នុងខេត្តព្រះសីហនុ និងបន្តចែកចាយទៅកាន់បណ្តាទីផ្សារនៅក្នុងរាជធានី-ខេត្តនៅកម្ពុជា ដែលបានចូលរួមកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដែលមានផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ។
គួរបញ្ជាក់ថា កសិដ្ឋានដាំបន្លែ ហ័រណុងហួយ អេកូឡូជីខល ឯ.ក មានផ្ទៃដីជាង ៣ហិកតា ដាំដុះបន្លែ ផ្លែឈើមានដូចជា ផ្លែទំពាំងបាយជូរ ម្ទេស ប៉េងប៉ោះ ខាត់ណាស្រួយ ផ្ទី កាឆាយ ដើមជន្លង់ ត្រសក់ និងស្រះចិញ្ចឹមត្រី និងដំណាំរួមផ្សំមួយចំនួនទៀត។ មជ្ឈមណ្ឌលកសិដ្ឋាននេះ បានរៀបចំចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០២៤ ផ្តោតសំខាន់ការដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី ក្នុងនោះការដាំម្ទេស អាចប្រមូលផលជាបណ្តើរៗក្នុងមួយថ្ងៃចំនួន ២០០គីឡូក្រាម នៅខែមេសាខាងមុខ និងអាចប្រមូលផលកើនឡើងជិត ១ ០០០គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី