SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដើម្បីធ្វើទំនើបភាវូបនីយកម្ម រដ្ឋបាលសារពើពន្ធ តើយុទ្ធសាស្ត្រកៀរគរចំណូលរបស់រដ្ឋាភិបាល បានចេញនូវវិធានការអ្វីខ្លះ?


ដើម្បីធ្វើទំនើបភាវូបនីយកម្ម រដ្ឋបាលសារពើពន្ធ តើយុទ្ធសាស្ត្រកៀរគរចំណូលរបស់រដ្ឋាភិបាល បានចេញនូវវិធានការអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ដើម្បីធ្វើទំនើបភាវូបនីយកម្ម រដ្ឋបាលសារពើពន្ធ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ វិធានការរយៈពេលខ្លី២០២៤-២០២៥ រួមមាន៖ បន្តពង្រឹងសមត្ថភាពមន្ត្រីពន្ធក្នុងការគ្រប់គ្រង និងវិភាគពីហានិភ័យតាមប្រភេទពន្ធ និងវិស័យ សេដ្ឋកិច្ចសំខាន់ៗ ដើម្បីដាក់ចេញនូវវិធានការបង្ការរាល់ភាពអសកម្មនានាពេលបំពេញ ប្រតិបត្តិការប្រមូលពន្ធ ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌ជូនអ្នកបង់ពន្ធ។

អភិវឌ្ឍន៍ផ្ទាល់ E-learning ដើម្បីអាចឱ្យមន្ត្រីអាចបង្កើនជំនាញតាមប្រព័ន្ធឌីជីថលសម្រាប់ពង្រឹងជំនាញ និងសមត្ថភាពរបស់មន្ត្រី។ ជាមួយគ្នានេះ បណ្តុះបណ្តាលសមត្ថភាព និងជំនាញរបស់មន្ត្រី និងការវាយតម្លៃសូចនាករសមិទ្ធកម្មគន្លឹះ ផ្អែកលើតួនាទី និងការទទួលខុសត្រូវ ដើម្បីធានាថាសមត្ថភាពរបស់មន្ត្រីត្រូវបានពង្រឹង និងអាចផ្គូផ្គងជំនាញបុគ្គលិក (Match staff skills) ទៅនឹងតម្រូវការអ្នកជាប់ពន្ធ។

ពង្រឹងការអនុវត្តនិយាមប្រតិបត្តិ (SOP) របស់អង្គភាពក្រោមឱវាទ អ.ព.ជ. ដោយមានការចូលរួម ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការធានាឱ្យបាននូវ តម្លាភាព និងគណនេយ្យភាពពេញលេញ។ លើសពីនេះ វិធានការសម្រាប់រយៈពេលមធ្យម ២០២៦-២០២៨៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រដ្ឋាភិបាល បានដាក់ចេញនូវ ការពង្រឹងអភិបាលកិច្ច និងស្ថាប័ន តាមរយៈការវិភាគមុខងារ និងកែសម្រួលរចនាសម្ព័ន្ធផងដែរ៕

ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី