SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធរវាងគ្នាក្នុងការរៀបចំផែនការលើវិស័យឡូជីស្ទីក និងវិស័យដឹកជញ្ជូន


កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធរវាងគ្នាក្នុងការរៀបចំផែនការលើវិស័យឡូជីស្ទីក និងវិស័យដឹកជញ្ជូន
A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា និងប្រទេសឡាវ បានបើកកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធរវាងគ្នាក្នុងការរៀបចំផែនការលើវិស័យឡូជីស្ទីក វិស័យដឹកជញ្ជូន និងការតភ្ជាប់ ព្រមទាំងពិភាក្សាលើកាលានុវត្តភាពលើកិច្ចសហការរវាងក្រសួងទាំងពីរនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

ក្រោមកិច្ចសម្របសម្រួលពីអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ គ្រោងនឹងចុះទស្សនកិច្ចផ្ទាល់នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ប្រមូលផ្ដុំហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្ដានុពលរបស់ប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្លាស់ប្ដូរការរៀបចំយុទ្ធសាស្ត្រជាមួយគណៈប្រតិភូក្រសួងសាធារណការឡាវ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានការចូលរួមពីឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា រួមមានអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងដើម្បីចូលរួមកិច្ចប្រជុំនេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី