SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក ពិភាក្សា វិភាគទិន្នន័យ និងប្រមូលធាតុចូលបន្ថែម


ក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក ពិភាក្សា វិភាគទិន្នន័យ និងប្រមូលធាតុចូលបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក ដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្ទៀងផ្ទាត់ទិន្នន័យ វិភាគទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម និងពិភាក្សាលើបញ្ហាប្រឈម នៃការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍វឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤)។

ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានគោលបំណងពិនិត្យលើលទ្ធផលបឋម នៃការវិភាគទិន្នន័យដែលក្រសួងស្ថាប័នពាក់ព័ន្ធ បានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា (ផ.អ.យ.អ.) ផងដែរ។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកភាពចាំបាច់នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។ ក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស បានធ្វើបទបង្ហាញចំនួន៣ ស្តីពីលទ្ធផលបឋមនៃការវិភាគទិន្នន័យសូចនាករទាំងបីកម្រិតគឺកម្រិតយុទ្ធសាស្ត្រ កម្រិតវិស័យ និងកម្រិតបច្ចេកទេស ដែលទិន្នន័យសូចនាករទាំងនេះ គឺជាធាតុចូលសំខាន់ ដើម្បីបញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ។

អង្គប្រជុំបានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងផ្តល់ធាតុចូលលើភាពត្រឹមត្រូវនៃទិន្នន័យ និងការវិភាគទិន្នន័យបឋម ដែលក្រុមការងារបានរៀបចំ និងជំរុញការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុកដឹកនាំអនុវត្តវិធានការ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមដែលក្រសួង ស្ថាប័នជួបប្រទះក្នុងការអនុវត្តវិធានការ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសំណូមពរឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្តល់ទិន្នន័យឱ្យបានឆាប់រហ័ស ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆាប់បានបូកសរុប និងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិកកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី