SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍កម្ពុជា និងហ្វីលីពីន រួមគ្នាលើកកម្ពស់គម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន


ក្រសួងប្រៃសណីយ៍កម្ពុជា និងហ្វីលីពីន រួមគ្នាលើកកម្ពស់គម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ការផ្លាស់ប្តូរ MoU នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម FERDINAND ROMUALDEZ MARCOS JR. ប្រធានាធិបតីហ្វីលីពីន។

យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ MoU នេះ ផ្តោតលើសហប្រតិបត្តិការអាទិភាពចំនួន ៥បន្ថែមទៀត រួមមាន៖ ទី១. ផ្ទេរបច្ចេកវិទ្យានៃប្រព័ន្ធឌីជីថលចំនួន២ គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងថ្នាល eGov SuperApp របស់ហ្វីលីពីន, ទី២. ការលើកទឹកចិត្តដល់សហគ្រាសបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ទី៣. ការអភិវឌ្ឍធនធានមនុស្សឌីជីថល និងទី៤. គាំទ្រគ្នាទៅវិញទៅមកក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល។

ទី៥. កិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក។ អនុស្សរណៈនៃការយោគយល់ខាងលើនេះ ជាសក្ខីភាពប្តេជ្ញាចិត្តរួមគ្នាជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃប្រទេសទាំងពីរ តាមរយៈការបង្កើតឡើងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវនូវដំណោះស្រាយឌីជីថលសម្រាប់ប្រើប្រាស់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី