SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! ស្វែងយល់ពី«សិទ្ធិ និងកាតព្វកិច្ច» របស់អ្នកជាប់ពន្ធ


តស់! ស្វែងយល់ពី«សិទ្ធិ និងកាតព្វកិច្ច» របស់អ្នកជាប់ពន្ធ
ធនាគារ-ហិរញ្ញវត្ថុ

2025-02-12

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកជាប់ពន្ធ មានសិទ្ធិ និងកាតព្វកិច្ច ដូចជាទទួលព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីនៃការកំណត់ពន្ធ និងទទួលព័ត៌មានអំពីសិទ្ធិ រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា។ នេះបើតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៧ ដែលអគ្គនាយកដ្ឋានពន្ធដារចុះផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រៅពីនោះ អ្នកជាប់ពន្ធ ក៏មានសិទ្ធទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធដារនូវព័ត៌មាននានាទាក់ទិននឹងកិច្ចការអាជីវកម្មរបស់ខ្លួន ដែលបានផ្តល់ឱ្យរដ្ឋបាលសារពើពន្ធ, ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ និងបង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារ។

ចំណែកកាតព្វកិច្ចរបស់អ្នកជាប់ពន្ធវិញ មានដូចជា៖ ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ, ដាក់លិខិតប្រកាសសារពើពន្ធនិងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ, បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ និងកាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធ ក៏មានកាតព្វកិច្ចបង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទ ដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ និងបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ឬដែលរដ្ឋបាល សារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី