2025-02-10
គន ម៉េងហុង
2025-02-10
គន ម៉េងហុង
ភ្នំពេញ៖ «តំបន់សេដ្ឋកិច្ចពិសេស» ជាទីតាំងអំណោយផលចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេស ពិសេសលើឧស្សាហកម្មដែលមានតម្លៃខ្ពស់។ តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកទៅលើសកម្មភាពនៃការដឹកជញ្ជូនទំនិញចេញ-ចូល និងកាត់បន្ថយចំនួនអ្នកគ្មានការងារ តាមរយៈការផ្តល់ឱកាសការងារតាមមុខជំនាញ ដែលកត្តានេះបានរួមចំណែកមួយផ្នែកធំក្នុងដំណើរការសេដ្ឋកិច្ច។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស មានចំនួន៤២ និងបានដំណើរការចំនួន២៤ ដែលប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កោះកុង ស្វាយរៀង និងព្រះសីហនុ ដែលជាខេត្តនៅតាមតំបន់ព្រំដែន និងភាគច្រើននៅជាប់ច្រកព្រំដែនអន្តរជាតិ។ ទន្ទឹមនឹងនេះ ការដឹកជញ្ជូននៅតំបន់សេដ្ឋកិច្ចពិសេសភាគច្រើននៅតាមតំបន់ព្រំដែន ដោយឡែកភ្នំពេញប្រើប្រាស់របៀងដឹកជញ្ជូនទៅកាន់ច្រកនាំចេញ ដូចជាកំពង់ផែអន្តរជាតិ ផ្លូវថ្នល់ ផ្លូវដែកជាដើម។ តំបន់សេដ្ឋកិច្ចពិសេស ក៏បានរួមចំណែកក្នុងការផ្តល់ឱកាសការងារប្រមាណ ចំនួន១៦៨ ១៥១កន្លែង ស្មើនឹង ១% នៃការងារសរុប និង៣,៧% នៃការងារឧស្សាហកម្មបន្ទាប់បន្សំនៅកម្ពុជា។
ប្រភពដកស្រង់ពីសៀវភៅ៖ ផែនការគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី