SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល កំពុងក្លាយជាចលករបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល កំពុងក្លាយជាចលករបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ជួយប្រជាពលរដ្ឋអាចទំនាក់ទំនងបានលឿន និងតម្លៃទាប និង ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មនុស្សភាគច្រើនកាលពីមុន គឺពឹងលើកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងលើផ្នែកធំនៃទូរសព្ទដៃ ឬសម្ភារអេឡិចត្រូនិកចល័ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រែប្រួលនេះ អាចកើតឡើង និងមានការរីកចម្រើនអាស្រ័យលើកត្តាចំនួន ២គឺ៖ ១. លទ្ធភាព និងជីវភាពរបស់ប្រជាជន និង ២. វិសាលភាពនៃការគ្របដណ្តប់នៃសេវា។ សមិទ្ធផលនេះ កើតឡើងតាមរយៈការដាក់ចេញនូវចក្ខុវិស័យ គោលនយោយបាយច្បាស់លាស់ ព្រមទាំងការដាក់ចេញនូវផែនការមេ និងផែនការអនុវត្តរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ និងបន្តជំរុញការអភិវឌ្ឍទៅថ្ងៃខាងមុខបន្តទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី