2025-02-09
គន ម៉េងហុង
2025-02-09
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនងរវាងនេប៉ាល់ និងកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច និងសម្របសម្រួលរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសប្រទេសទាំងពីរផងដែរ។
កិច្ចពិភាក្សាការងារ ដែលធ្វើឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាពជាមួយ ឯកឧត្តម Dhan Bahadur Oli សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយពង្រឹង និងពង្រីកកិច្ចសហការប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ ឯកឧត្តម Dhan Bahadur Oli សហការជាមួយក្រសួង និងស្ថាប័ន ដែលពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្តទៀត។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសរសើរពីទំនាក់ទំនងយូអង្វែងរវាងកម្ពុជា-នេប៉ាល់ ព្រមទាំងអបអរសាទចំពោះ ឯកឧត្តម Dhan Bahadur Oli ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី