2025-02-08
គិត បុប្ផា
2025-02-08
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បេ្តជ្ញាបន្តពង្រឹងកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសធុរកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន។
ក្នុងកិច្ចពិភាក្សាបន្ដស្វែងរកដំណោះស្រាយកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងគយ និងលោក TABEI Hideaki ប្រធាន JBAC ក៏បានជជែកពីបញ្ហា និងសំណូមពរចំនួន៣ ពាក់ព័ន្ធនីតិវិធីគយ រួមមាន៖ ការអនុវត្ដនីតិវិធីបំពេញបែបបទគយ និងការជំរុញបើកដំណើរការជាផ្លូវការមាត់ច្រកស្ទឹងបត់-បានណងអៀន, ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ និងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក TABEI Hideaki បានអរគុណ ដែលគយបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ឆ្លើយតបបញ្ហាដែលបានលើកឡើងដោយ JBAC នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ថា ក្នុងជំនួប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ផា អេងវ៉េង ក៏បានលើកឡើងពីវឌ្ឍនភាពការងាររបស់ អគរ ក្នុងការធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ សំដៅផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជូនធុរជនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី