SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន៥,៦% ក្នុងឆ្នាំ២០២៥


វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន៥,៦% ក្នុងឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន៥,៦% ក្នុងឆ្នាំ២០២៥ ដោយសារការបន្តរក្សាបានចលនការ នៃអនុវិស័យបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យបន្តមានកំណើនទាប។ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង គាំទ្រដោយកំណើនភ្ញៀវទេសចរអន្តរជាតិ ខណៈដែលភ្ញៀវទេសចរជាតិ នៅបន្តមានសក្តានុពល។

ទន្ទឹមនឹងនេះ អនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថា នឹងកើនក្នុងអត្រាទាបជាងធម្មតា ដោយសារការរំពឹងទុកនៃការបន្តងើបយឺតៗ នៃរំហូរទុនវិនិយោគពីបរទេស ប៉ុន្តែសកម្មភាពទិញ-លក់អចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានថ្លៃទាបនិងមធ្យម ត្រូវបានរំពឹងថា នឹងបន្តគាំទ្រដល់កំណើននៃអនុវិស័យនេះជារួម។ អនុវិស័យលក់ដុំ-រាយ ត្រូវបានព្យាករថា នឹងបន្តកើនប្រហាក់ប្រហែលទៅនឹងនិន្នាការធម្មតា ដោយសារការរំពឹងទុកពីការងើបជាបណ្តើរៗ នៃសកម្មភាពចាយវាយ និងតម្រូវការក្នុងស្រុក ស្របជាមួយនឹងនិន្នាការនៃការកើនប្រាក់ចំណូលរបស់ប្រជាជន។

ការផ្លាស់ប្តូររបៀបរបបអាជីវកម្ម តាមរយៈការប្រើប្រាស់ថ្នាលឌីជីថល នឹងអាចជួយលើកកម្ពស់បន្ថែមទៀតដល់អនុវិស័យនេះជារួម។ អនុវិស័យដឹកជញ្ជូននិងស្តុក ត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំ ដោយសកម្មភាពដឹកជញ្ជូនកាន់តែមានភាពមមាញឹក ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនទំនិញគោលដៅចុងក្រោយដល់អ្នកប្រើប្រាស់។

សម្រាប់អនុវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ត្រូវបានព្យាករថា បន្តកើនប្រហាក់ប្រហែលទៅនឹងនិន្នាការនៃប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការបន្តកើននៃសកម្មភាពប្រើប្រាស់អ៊ីនធឺណិត និងការផ្តល់សេវានូវដំណោះស្រាយបច្ចេកវិទ្យាថ្មី (Technology Solutions) ស្របជាមួយនឹងការបន្តអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥», «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥»៕

ប្រភពពីសៀវភៅ៖ ថវិកាសង្ខេប ឆ្នាំ២០២៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី