2025-02-08
គន ម៉េងហុង
2025-02-08
គន ម៉េងហុង
ភ្នំពេញ៖ ការធ្វើអាជីវកម្មរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) នៅកម្ពុជា ត្រូវបានទទួលការយកចិត្តទុកដាក់ជាពិសេស ដោយក្នុងនោះរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជា ជាពិសេសសម្រាលបន្ទុករបស់សហគ្រាស។
ការលើកទឹកចិត្តនោះ មានដូចជា៖ ការសម្រេចលុបចោលពន្ធលើរបបម៉ៅការ សម្រាប់ MSMEs និងការលើកលែង ឬអនុគ្រោះពន្ធប្រថាប់ត្រាលើលិខិត ស្តីពីការបង្កើតសហគ្រាស និងការកាត់បន្ថយពន្ធប៉ាតង់ ៥០% សម្រាប់ឆ្នាំដំបូង នៃការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ។
ទន្ទឹមនឹងនោះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលប្រកបរបរក្នុងវិស័យអាទិភាពមួយចំនួន ដូចជាកសិកម្ម កសិឧស្សាហកម្ម ផលិតផលនិងកែច្នៃម្ហូបអាហារ កម្មន្តសាលផលិតផលទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតផលទំនិញសម្រាប់វិស័យទេសចរណ៍ រដ្ឋាភិបាល ក៏បានលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៣ ទៅ៥ឆ្នាំផងដែរ ព្រមទាំងរៀបចំឱ្យមានការការចុះបញ្ជីដោយស្ម័គ្រចិត្តជាដើម៕
ប្រភពសៀវភៅ៖ យុទ្ធសាស្រ្តជាតិ ស្តពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨៖ https://surl.li/gmhmsb
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី