SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រោងចក្រម៉ូតូរបស់ក្រុមហ៊ុន NCX បានផ្តល់ការងារឱ្យពលរដ្ឋខ្មែរជាង ១,២ពាន់នាក់ ជាមួយប្រាក់ឈ្នួលយ៉ាងតិចជិត ៣០០ដុល្លារ


រោងចក្រម៉ូតូរបស់ក្រុមហ៊ុន NCX បានផ្តល់ការងារឱ្យពលរដ្ឋខ្មែរជាង ១,២ពាន់នាក់ ជាមួយប្រាក់ឈ្នួលយ៉ាងតិចជិត ៣០០ដុល្លារ
A+ A-

ភ្នំពេញ៖ រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ដែលដំឡើងម៉ូតូចែកចាយលើទីផ្សារបាន ២៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ បានផ្តល់ការងារដល់បុគ្គលិក និងកម្មករខ្មែរសរុប ១,២២១នាក់ និងបរទេស ៧នាក់ ដោយទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារ សម្រាប់ដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់។

បើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្ន ក្រុមហ៊ុន ខាងលើដំឡើងម៉ូតូចំនួន ៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat ជាមួយនឹងសមត្ថភាពដំឡើងម៉ូតូបានចំនួន ចាប់ពី៦៥០-១៥០០គ្រឿង ក្នុងមួយថ្ងៃ ដោយក្នុងឆ្នាំ១៩៩៩ ក្រុមហ៊ុនមានសមត្ថភាពដំឡើង ត្រឹម៥០គ្រឿងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ចំណែក មុនពេលជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុន NCX អាចដំឡើងម៉ូតូចែកចាយលើទីផ្សារបានប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពី ឆ្នាំ១៩៩២។ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា ខណៈកំណើនយ៉ាងឆាប់រហ័ស នៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៩៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី