2025-02-04
ឃី ភារៈ
2025-02-04
ឃី ភារៈ
ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងនោះក៏បានជំនួបចរចាទ្វេភាគីជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាផងដែរ។
ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជានោះ លោកជំទាវ ម៉ាតា ម៉ាត្រៃ ក៏មានគម្រោងទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជា៖ ទស្សនាព្រះបរមរាជវាំង ជិះទូកតាមដងទន្លេមេគង្គ និងទស្សនាប្រាសាទបុរាណនានាក្នុងខេត្ត សៀមរាប។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី