SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនា«រមណីយដ្ឋានអង្គរ» ត្រូវបានដាក់ដំណើរការជាផ្លូវការ


ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនា«រមណីយដ្ឋានអង្គរ» ត្រូវបានដាក់ដំណើរការជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានដាក់ដំណើរការជាផ្លូវ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀតនេះ គឺស្ថិតនៅក្រោមគ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត។

ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះ គឺផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ វិស័យទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ពិសេសបច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។

រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ។ គួរបញ្ជាក់ថា គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ និងជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី