SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល លើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានដែលផ្តល់សេវាអប់រំ រហូតដល់ដំណាច់ឆ្នាំ២០២៨


រដ្ឋាភិបាល លើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានដែលផ្តល់សេវាអប់រំ រហូតដល់ដំណាច់ឆ្នាំ២០២៨
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាល លើកទឹកផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់ឧត្តមសិក្សា រួមបញ្ចូលទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខ ៩៥ របស់អគ្គនាយកដ្ឋានពន្ធដារ។

ការលើកទឹកផ្នែកពន្ធដារទាំងនោះ មានដូចជា៖ រួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា និងការផ្គត់ផ្គង់សេវាអប់រំ និងការផ្គត់ផ្គង់ទំនិញ ឬសេវាផ្សេងទៀតដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារនិងការស្នាក់នៅរបស់សិស្ស និស្សិត ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម។

ចំពោះអាករលើធាតុចូលលើទំនិញ ឬសេវាដែលបានទិញដោយគ្រឹះស្ថានសិក្សាសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាទាំងនេះ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ ប៉ុន្តែអាចអនុញ្ញាតឱ្យកាត់កងជាចំណាយបាន។ លើសពីនេះ គ្រឹះស្ថានសិក្សានឹងត្រូវរួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការទូទាត់សេវានានា រួមទាំងសេវាគ្រប់គ្រង ឬពិគ្រោះយោបល់ និងរួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការទូទាត់ការប្រាក់ និងភាគលាភផងដែរ។

ដើម្បីទទួលបានការលើកទឹកចិត្តខាងនេះ គ្រឹះស្ថានសិក្សាខាងលើត្រូវមានកាតព្វកិច្ច រួមមានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, កាន់កាប់បញ្ជីគណនេយ្យ និងជាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។ គ្រឹះស្ថានសិក្សា ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធនូវរបាយការណ៍សវនកម្មឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី ៤ពាន់លានរៀល។ គួរបញ្ជាក់ថា គ្រឹះស្ថានសិក្សា ដែលទទួលបានការលើកទឹកចិត្ត មានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធអាករដទៃទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី