2023-11-23
គិត បុប្ផា
2023-11-23
គិត បុប្ផា
ភ្នំពេញ៖ អ្នកលក់ចង់បានតម្លៃខ្ពស់ ឯអ្នកទិញចង់បានតម្លៃទាប។ ក្នុងពិធីដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីផលិតផលកសិកម្មថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប្រចាំ ដើម្បីរក្សាតុល្យភាពតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលយើងនិយាយពីកសិកម្ម យើងតែងនិយាយពីតុល្យភាព ចំពោះរដ្ឋាភិបាល រវាងអ្នកប្រើប្រាស់ និងអ្នកផលិត។ បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ពេលដែលលក់ចេញមានតម្លៃថ្លៃ នោះនឹងធ្វើឱ្យមានអតិផរណា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងត្រង់ចំណុចនេះថា រាជរដ្ឋាភិបាលគិតគូរធ្វើយ៉ាងណាដើម្បីធានាបាននូវតុល្យភាពថ្លៃ ដោយផលទី១ ចូលទៅដល់ដៃប្រជាកសិករបានច្រើន និងផលទី២ រក្សាបានលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផលកសិកម្ម។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាពនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣នេះ បានសម្តេចធិបតិនាយករដ្ឋមន្ត្រិ បានគូសបញ្ជាក់ថា កម្ពុជា មានផលិតផលក្នុងស្រុក និងក្រៅស្រុក ដែលត្រូវធ្វើតុល្យភាពតម្លៃ។ ការរក្សាតុល្យភាពថ្លៃ សម្តេចធិបតីបានពន្យល់ថា ត្រូវធានាពីការប្រកួតប្រជែង ដើម្បីឱ្យផលិតផលក្នុងស្រុក ប្រគល់ឱ្យអ្នកទិញទទួលបាននូវគុណភាពល្អ និងតម្លៃ។ បើមិនដូច្នេះទេយើងនឹងពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល។
ជុំវិញរឿងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់តួនាទីឱ្យលោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីតម្លៃអតិផរណានៃតម្លៃទំនិញឡើងចុះជាប្រចាំ។ ដោយឡែក ក្នុងឆ្នាំនេះទោះបីមានវិបត្តិរឿងថាមពលនៅក្រៅប្រទេស ដែលធ្វើឱ្យទំនិញឡើងថ្លៃ តែនៅប្រទេសកម្ពុជានៅក្នុងកម្រិតមួយ មិនទាន់មានហានិភ័យនៅឡើយទេ។ តែយ៉ាងណាសម្តេចធិបតីឱ្យយកចិត្តទុកដាក់តាមដាន ករណីនេះបន្តទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី