2025-01-27
ទូច សូរិយា
2025-01-27
ទូច សូរិយា
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុនចំនួន ១៩២,៥០៩ ដុល្លារ ដល់គម្រោងអប់រំចំនួន ២នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នា២០២៥។ ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។
ជំនួយឥតសំណងចំនួន ១៩២,៥០៩ដុល្លារនេះ ត្រូវបានផ្តល់ឱ្យអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជាចំនួន ៩២,១៩១ដុល្លារ ដើម្បីសាងសង់សាលាបឋមសិក្សាមួយខ្នងមាន ៦បន្ទប់ បង្គន់អនាម័យមួយមាន៥ បន្ទប់ កន្លែងលាងសម្អាតដៃមួយកន្លែង និងគ្រឿងបរិក្ខារសាលារៀនមួយចំនួននៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គម្រោងនេះ មានគោលបំណងចូលរួមចំណែកលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយគុណភាព និងសុវត្ថិភាពដល់សិស្សានុសិស្សនៅក្នុងសហគមន៍។
រីឯមួយគម្រោងទៀត ត្រូវប្រគល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលមានថវិការចំនួន ១០០,៣១៨ដុល្លារ ត្រូវសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៤បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គម្រោងនេះ មានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី