SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងវិនិយោគចំនួន៤២ នៅខេត្តព្រះសីហនុ ដែលមានទុន ៥៦៥លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល


គម្រោងវិនិយោគចំនួន៤២ នៅខេត្តព្រះសីហនុ ដែលមានទុន ៥៦៥លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៤២គម្រោង នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ៥៦៥លានដុល្លារ ទទួលបាននូវការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ការលើកទឹកចិត្តពិសេស លើគម្រោង៤២ មានដូចជាគម្រោងលើអគារជាប់គាំងចំនួន ១៥គម្រោង, គម្រោងថ្មីៗចំនួន១២, ការពង្រីកគម្រោង៣ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលអាចបង្កើតការងារប្រមាណ ៧,៣០៨កន្លែង។ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមណីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ និងគម្រោងអគារពហុមុខងារ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធ និងក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមូលដ្ឋាន នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្តេជ្ញាចិត្តបំពេញភារកិច្ចស្របតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ នេះបើតាមកិច្ចប្រជុំ ស្តីពីការវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី