2025-01-23
ទូច សូរិយា
2025-01-23
ទូច សូរិយា
ភ្នំពេញ៖ ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន ៧៥០លានយ៉េន ស្មើនឹងប្រមាណ ៥,៤ លានដុល្លារ ដើម្បីអនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ មានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងការដំណើរការទិន្នន័យ និងបញ្ជាក់ពីការគាំទ្ររបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងគ្រប់គ្រងដំណើរការបោះឆ្នោត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី