2025-04-15
គន ម៉េងហុង
2025-04-15
គន ម៉េងហុង
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងអនុវត្តគម្រោងទីក្រុងឆ្លាតវៃជំហានទី២ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA ប្រចាំនៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាទីក្រុងដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃលើការងារចម្បងៗរួមមាន ការដឹកជញ្ជូនឆ្លាតវៃ សុវត្ថិភាពឆ្លាតវៃ សក្តានុពលសម្រាប់វិស័យទេសចរណ៍ឆ្លាតវៃ។
ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ជាមួយលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ីប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានអរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ជំនួយហរិញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា តាមរយៈអង្គការJICA ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងខេត្តសៀមរាបស្ទើរគ្រប់វិស័យ។
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ក៏បានសរសើរចំពោះរដ្ឋបាលខេត្តសៀមរាបលើការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាបជំហានទី១ ក្រោមជំនួយហិរញ្ញទានរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA ប្រចាំប្រទេសកម្ពុជា ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ទន្ទឹមនឹថនេះ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ក៏បានបញ្ជាក់ពីគម្រោងដាំដើមឈើចំនួន ១ម៉ឺនដើមរបស់ក្រុមហ៊ុនAEON នៅបរិវេណប្រាសាទបាយ័ន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន និងបុគ្គលិករបស់ក្រុមហ៊ុន AEON ជាច្រើនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី