2025-01-22
គិត បុប្ផា
2025-01-22
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ ជ្រើសរើសក្រុមហ៊ុន ឬស្ថាប័ន ដែលផ្តល់សេវាកម្មរៀបចំអនុវត្តកម្មវិធី ឱ្យចូលរួមលើគម្រោងអនុវត្ក «កម្មវិធីប្រកួតរចនា សម្បកវេចខ្ចប់ផលិតផល២០២៥» ដើម្បីលើកកម្ពស់ការវេចខ្ចប់ផលិតផលសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ចំពោះ ក្រុមហ៊ុន ឬស្ថាប័ន ដែលមានបំណងចូលរួមកម្មវិធីក្រកួតរចនានេះ ត្រូវមានឯកសារដូចជា៖ ប្រវត្តិរូបក្រុមហ៊ុន, ការចុះឈ្មោះក្រុមហ៊ុន ដែលរួមមាន ប៉ាតង់ និងវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ឬអាជ្ញាប័ណ្ណផ្សេងទៀតជាមួយអាជ្ញាធរពាក់ព័ន្ធ, ត្រូវមានសំណើរួមមាន ផែនការសកម្មភាពសង្ខេប និងទម្រង់សមាជិកក្រុម, ផែនការថវិកានៃការរៀបចំកម្មវិធី, គំរូនៃគម្រោងពីមុន និងលទ្ធផលនៃការរំពឹងទុកនៃកម្មវិធី។
ក្រុមហ៊ុន ឬស្ថាប័ន ដែលមានបំណងចូលរួមផ្តល់សេវាកម្មរៀបចំអនុវត្តកម្មវិធីប្រកួតរចនា សម្បកវេចខ្ចប់ផលិតផល២០២៥ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://forms.gle/18vjhJz1XN8WJ3Xi9 ឱ្យបានមុនថ្ងៃទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ត្រឹមម៉ោង ៥:០០នាទីល្ងាច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី