2025-01-16
ឃី ភារៈ
2025-01-16
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្តហឺណាន ប្រទេសចិន ប្តេជ្ញាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្ម នាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាជាមួយ ក្រុមហ៊ុន Hernan Agriculture Investment Group ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះរាល់វិនិយោគិនបរទេស រួមទាំងប្រទេសចិន ដែលគ្រោងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តម គង់ ច័ន្ទវាសនា បានលើកឡើងពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ក្នុងការកែច្នៃនាំចេញ និងបានផ្តល់ព័ត៌មានពីបរិយាកាសវិនិយោគ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសជាផ្លូវការនៅពេលខាងមុខ ដើម្បីផ្តល់ការលើកទឹកចិត្តកាន់តែច្រើនថែមទៀតដល់ការបង្កើតសួនកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មក្នុងគោលដៅនាំចេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី